មួយអាណត្តិក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី តើទទួលបានការរីកចរើនលើសមិទ្ធិផលអ្វីខ្លះ..?!
រតនគិរី÷ តើមួយអាណត្តិរបស់លោកញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី រយៈពេល៤ឆ្នាំ..តើមានការអភិវឌ្ឍបានសមិទ្ធផលតូច.ធំអ្វីខ្លះ..?! សូមបញ្ជាក់ថា លោកញ៉ែម សំអឿន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ជាអភិបាល នៃគណៈអភិបាលខេត្តរតនគិរី។ ហើយរយៈពេល៤ឆ្នាំ ក្នុងការដឹកនាំរបស់លោកញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី ត្រូវផុតសុពលភាព កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បច្ចុប្បន្នលោក ញ៉ែម សំអឿន គឺស្ថិតក្នុងតំណែង ជាអភិបាលខេត្តចាំផ្ទះ..!! ជុំវិញការកាន់តួនាទីរបស់លោក ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគរី បន្តក្នុងអាណត្តិថ្មី ដោយមិនទាន់ឃើញមានព្រះរាជក្រឹត្យតែងតាំងបន្តនៅឡើយ..? ថ្មីៗនេះធ្វើឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាសមត្ថកិច្ចមួយចំនួនធំនៅក្នុងខេត្តរតនគីរី ហាក់មានការខ្សឹបខ្សៀវគ្នាថា តើលោកញ៉ែម សំអឿន អាចមានវាសនាបន្តមួយអាណត្តិ ក្នុងការដឹកនាំខេត្តរតនគិរី ទៀតដែរឬទេ..? បន្ទាប់ពីនៅពេលថ្មីៗនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ចុងអាណត្តិ៤ឆ្នាំ នៃការដឹកនាំរបស់លោកញ៉ែម សំអឿន បានកើតមានហេតុការណ៍មួយ ដោយមានមនុស្សចំនួន៥នាក់.ស្រីប្រុស ក្មេងចាស់ […]